REAL-TIME PCR សម្រាប់ធ្វើរោគវិនិច្ឆ័យ
មន្ទីរពេទ្យ ជោរៃ ភ្នំពេញ យើងខ្ញុំ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់អតិថិជនទាំងអស់ អោយបានជ្រាបថា នៅថ្ងៃទី 15/02/2019 មន្ទីរពេទ្យ នឹងដាក់ដំណើរការ សេវាកម្មពិសោធន៍ REAL-TIME PCR សម្រាប់ធ្វើរោគវិនិច្ឆ័យជម្ងឺរលាកថ្លើមប្រភេទ B, C ដែលពិនិត្យព្យាបាល ដោយវវេជ្ជបណ្ឌិតវៀតណាម ឯកទេសជម្ងឺរលាកថ្លើម មកពីមន្ទីរពេទ្យ ជោរៃ វៀតណាម ។
បញ្ជុះតម្លៃ 10% លើសេវាកម្មពិសោធន៍ Real-Time PCR ចាប់ពីថ្ងៃទី 15/02/2019 ដល់ថ្ងៃទី 15/03/2019
I. តើអ្វីទៅជា REAL-TIME PCR ?
Real-time polymerase chain reaction (Real-Time PCR) ត្រូវបានគេស្គាល់ផងដែរថា quantitative polymerase chain reaction (qPCR) គឺជាបច្ចេកទេសមន្ទីរពិសោធន៍នៃជីវវិទ្យាម៉ូលេគុលដោយផ្អែកលើ polymerase chain reaction (PCR) ។ លក្ខណៈសំខាន់ក្នុង RT-PCR គឺការរកឃើញ DNA កាន់តែច្រើនត្រូវបានគេរកឃើញនៅពេលដែល PCR កំពុងដំណើរការដោយ fluorescent reporter ។ ដូចដែលយើងនឹងឃើញ REALTIME PCR អាចឱ្យយើងវាស់បរិមាណអេឌីអេនក្នុងវត្ថុវិភាគ ។
Real-time polymerase chain reaction (Real-Time PCR), also known as quantitative polymerase chain reaction (qPCR), is a laboratory technique of molecular biology based on the polymerase chain reaction (PCR). The key feature in RT-PCR is that amplification of DNA is detected in real time as PCR is in progress by the use of fluorescent reporter. The fluorescent reporter signal strength is directly proportional to the number of amplified DNA molecules. As we will see, Real-Time PCR allows us to measure minute amounts of DNA sequences in a sample!
REAL TIME PCR បានក្លាយទៅជាគ្រឹះនៃការធ្វើរោគវិនិច្ឆ័យម៉ូលេគុល: ការធ្វើរោគវិនិច្ឆ័យនិងការគ្រប់គ្រងជំងឺ:
• រាប់មេរោគ: មេរោគរលាកថ្លើមប្រភេទ B វីរុសជំងឺ រលាកថ្លើមប្រភេទ C ...
• រាប់មេរោគ: មហារីកមាត់ស្បូន (វីរុស HPV), ជម្ងឺ របេង(MTB)…..
Real-Time PCR has become a cornerstone of diagnostics in the field of molecular biology testing: v Disease diagnosis and management: • Viral quantification: Hepatitis B virus, Hepatitis C virus... • Viral quantitative: Human papillomavirus (HPV), Mycobacterium tuberculosis (MTB)... v Food testing: Bacteria in food
ឆ្លុះបំពង់រំលាយអាហារ I. ការឆ្លុះក្រពះ និង ពោះវៀនធំ គឺជាអ្វី? ការឆ្លុះក្រពះ និង ពោះវៀនធំ ត្រូវបានហៅដោយពាក្យរួមថា ការឆ្លុះបំពង់រំលាយអាហារ ។ នេះជាវិធីសាស្រ្តត្រួតពិនិត្យដោយផ្ទាល់ទៅលើផ្លូវនៃបំពង់រំលាយអាហារ រួមបញ្ចូលពីផ្នែកខាងលើ “ឆ្លុះក្រពះ” គិតចាប់ពី: បំពង់អាហារ ក្រពះ និង ផ្នែកដំបូងនៃពោះវៀនតូច ហើយផ្នែកខាងក្រោម “ឆ្លុះពោះវៀនធំ” គិតចាប់ពី: ទ្វារក្រោម( រន្ធគូទ ) ឆ្លងកាត់ផ្នែកទាំងមូលរបស់ពោះវៀនធំ រហូតដល់ផ្នែកចុងក្រោយរបស់ពោះវៀនតូច ។
ព្យាបាលកាត់ឫសដូងបាត នៅ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ ឫសដូងបាតកើតឡើងពីបណ្តុំនៃសសៃឈាម ត្រង់រន្ធបញ្ចេញលាមក (Rectal) ដែលរីក និងយារលើសកំរិតហើយកកើតបានជាថ្នក់សសៃឈាមតូច ឬធំ តាមកំរិតខុសគ្នា ។ ខ្លះកើតឡើងមួយថ្នក់ ខ្លះជាច្រើនថ្នក់ ជាច្រើនកន្លែង ជុំវិញ(Rectal) ។ ឫសដូងបាតកំរិត២,៣,៤ ជាថ្នក់សសៃឈាមដែលធ្លាក់ចុះ នៅពេលអ្នកជំងឺបត់ជើងធំ ឬអង្គុយចោងហោង ។ មូលហេតុដែលនាំអោយកើតជំងឺឫសដូងបាត បច្ចុប្បន្នពុំទាន់មានការស្រាវជ្រាវអស់ និងវិនិច្ឆ័យរោគចុងក្រោយច្បាស់លាស់នៅឡើយទេ ។ ប៉ុន្តែលក្ខ័ណប្រកបមួយចំនួនដែលជំរុញអោយឫសដូងបាតរីកដុះដាលឡើង ដែលគេបានជួបប្រទះឃើញដូចជា កត្តា:លាមករឹង សម្ពាធក្នុងពោះខ្លាំងរុញចុះក្រោម អ្នកដែលមានជំងឺក្អកច្រើន អ្នកដែលប្រកបរបរឈរយូ រឬអង្គុយយូរ ដូចជាបើករថយន្តតាក់ស៊ី ។ល។
ផ្នែកសង្រ្គោះបន្ទាន់ បានទទួលអ្នកជម្ងឺចំនួន ១៧នាក់ ក្នុងករណីរថយន្តក្រុងក្រឡាប់ធ្លាក់ចេញពីលើផ្លូវ នៅភ្នំបូកគោ ផ្នែកសង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានទទួលអ្នកជម្ងឺចំនួន ១៧នាក់ ក្នុងករណីរថយន្តក្រុងក្រឡាប់ធ្លាក់ចេញពីលើផ្លូវ ដោយសារដាច់ហ្រ្វាំង នៅភ្នំបូកគោ ។ តាមការផ្តល់ព័ត៌មានពីអ្នកជម្ងឺដែលបានជួបគ្រោះថ្នាក់ បានអោយដឹងថា នៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៧ ខណៈពេលដែលពួកគាត់កំពុងតែធ្វើដំណើរចុះពីលើភ្នំបូកគោ ដើម្បីបន្តដំណើរទៅ កម្សាន្តនៅខេត្តព្រះសីហនុទៀត ស្រាប់តែបានជួបគ្រោះថ្នាក់នៅចំណុចគីឡូទី ១០ ។
|
More Articles...