វះកាត់ដុំសាច់ស្បូន ទទួលបានជោគជ័យ

   ថ្មីៗនេះ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ ធ្វើការវះកាត់ដុំសាច់ស្បូនក្រោមស្រទាប់ស្រោមពោះ ទទួលបានជោគជ័យ ជូនអ្នកជំងឺអាយុ ៣០ឆ្នាំ ។ ដុំសាច់ស្បូន ដែលមានទម្ងន់ប្រមាណជាង ៣គីឡូក្រាម (ប្រហែលនឹងទារកក្នុងផ្ទៃ ៦ខែ) ត្រូវបានវះយកចេញដោយសុវត្ថិភាព ។

Untitled-1Untitled-11

ក្រុមវេជ្ជបណ្ឌិតឯកទេស៖
វេជ្ជបណ្ឌិត ឯកទេសវះកាត់ទូទៅ DO HUU LIET មន្ទីរពេទ្យ ជោរៃ ហូជីមិញ
វេជ្ជបណ្ឌិត ឯកទេសសម្ភពនិងរោគស្រ្តី PHAN THI  HANH QUYEN មន្ទីរពេទ្យ ទឹយុ
វេជ្ជបណ្ឌិត ឯកទេសសម្ភពនិងរោគស្រ្តី SENG SAMATH មន្ទីរពេទ្យ ជោរៃ ភ្នំពេញ

នេះជាដុំសាច់ស្បូនភាគច្រើនជាប្រភេទសាច់ស្លូត ប៉ុន្តែករណីខ្លះក៏ជាប្រភេទមហារីក ដែលយើងហៅថា សាច់កាច ច្រើនកើតមានឡើងចំពោះស្ត្រីដែលមានអាយុពី ៣០ ដល់ ៤៥ឆ្នាំ និយាយរួមលើស្ត្រីក្រោយអាយុចាប់ផ្តើមមានរដូវ ។ ដុំសាច់ស្បូន ដែលមានទំហំធំ អាចបណ្តាលអោយសង្កត់ទៅលើបង្ហួរនោម ធ្វើអោយស្ទះទឹកនោមដែលអ្នកជំងឺតែងជួបនឹងអាការះដូចជា ឈឺបត់ជើងតូចញឹកញាប់ បត់ជើងតូចឈឺផ្សា ឬនោមទាស់ ធ្លាក់ឈាម ឬឈឺពោះផ្នែកខាងក្រោមផ្សឹត ហើយការឈឺពោះនេះកើនឡើងនៅពេលស្ត្រីមានរដូវ ។ ចំពោះស្រ្តីដែលមានផ្ទៃពោះ វាអាចធ្វើអោយប៉ះពាល់ដល់ការរីកចំរើនរបស់ទារក និងធ្វើអោយរលួតកូន ។ ដើម្បីជៀសវាងនូវជំងឺខាងលើ ជាពិសេសចំពោះស្ត្រីក្នុងវ័យបង្កកំណើត សូមអញ្ជើញទៅត្រួតពិនិត្យសុខភាព អោយបានទៀងទាត់ រៀងរាល់ 6ខែ ឬ មួយឆ្នាំម្តង ឬរាល់ការសង្ស័យនៅពេលដែលខ្លួនមានភាពខុសប្រក្រតីជាមួយនឹងអាការះខាងលើ ។

រៀបរាងដោយ៖
វេជ្ជបណ្ឌិត SIN SOKOMOTH, PhD ឯកទេសវះកាត់បេះដូង
វេជ្ជបណ្ឌិត SENG SAMATH, Master ឯកទេសសម្ភពនិងរោគស្រ្តី

Programs

Health checkup.jpg

Job Opportunity

MAP

ដំណឹងជួលទីតាំង

 

ដំណឹងជួលទីតាំង

 

មន្ទីរពេទ្យ ជោរៃភ្នំពេញ យើងខ្ញុំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងឡាយ អោយបានជ្រាបថា មន្ទីរពេទ្យ យើងខ្ញុំ មានការជួលទីតាំង សម្រាប់បើកភោជនីយដ្ឋាន បើកហាងលក់វែនតា និងទីតាំងប្រកបអាជីវកម្មផ្សេងទៀត សម្រាប់បម្រើសេវាកម្មដល់ បុគ្គលិក អ្នកជម្ងឺ និងប្រជាជនទូទៅ ដែលមានព័ត៌មានដូចខាងក្រោម៖

(3429)
Read more...

Visitors

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday147
mod_vvisit_counterYesterday145
mod_vvisit_counterThis week474
mod_vvisit_counterLast week878
mod_vvisit_counterThis month3892
mod_vvisit_counterLast month7008
mod_vvisit_counterAll days960304

We have: 25 guests online
Your IP: 54.90.86.231
 , 
Today: Apr 24, 2019

PROGRAMS AND PACKAGES    QUICK LINKS    ADDRESS AND HOTLINE
icon-Newen
 MEN AND WOMEN PACKAGEicon-Newen Question & Answer Page  National Road 1, Tangov, Niroth, Khan Chbar ampov, Phnom Penh


 Make Appointment (New PatientRregistered Patient) E-mail: hr@choray-pp.com.kh        info@choray-pp.com.kh
 Map and directionReceiption         : (+855) 23 684 1001 
26 Consultation roomEmergency 24h : (+855) 23 684 1002
Surgical departmentHOTLINE            : (+855) 88 2413 108