ព្យាបាលកាត់ឫសដូងបាត នៅ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ

  ឫសដូងបាតកើតឡើងពីបណ្តុំនៃសសៃឈាម ត្រង់រន្ធបញ្ចេញលាមក (Rectal) ដែលរីក និងយារលើសកំរិតហើយកកើតបានជាថ្នក់សសៃឈាមតូច ឬធំ តាមកំរិតខុសគ្នា ។ ខ្លះកើតឡើងមួយថ្នក់ ខ្លះជាច្រើនថ្នក់ ជាច្រើនកន្លែង ជុំវិញ(Rectal) ។ ឫសដូងបាតកំរិត២,៣,៤ ជាថ្នក់សសៃឈាមដែលធ្លាក់ចុះ នៅពេលអ្នកជំងឺបត់ជើងធំ ឬអង្គុយចោងហោង ។

  webIMG_3354

មូលហេតុដែលនាំអោយកើតជំងឺឫសដូងបាត បច្ចុប្បន្នពុំទាន់មានការស្រាវជ្រាវអស់ និងវិនិច្ឆ័យរោគចុងក្រោយច្បាស់លាស់នៅឡើយទេ ។ ប៉ុន្តែលក្ខ័ណប្រកបមួយចំនួនដែលជំរុញអោយឫសដូងបាតរីកដុះដាលឡើង ដែលគេបានជួបប្រទះឃើញដូចជា កត្តា:លាមករឹង សម្ពាធក្នុងពោះខ្លាំងរុញចុះក្រោម អ្នកដែលមានជំងឺក្អកច្រើន អ្នកដែលប្រកបរបរឈរយូ រឬអង្គុយយូរ ដូចជាបើករថយន្តតាក់ស៊ី ។ល។

webIMG_3364 Image
hemorrhoidalcircularstapler 
ផលវិបាក
បើពុំបានព្យាបាលត្រឹមត្រូវ ជំងឺឫសដូងបាតនឹងរំខានដល់ផ្លូវចិត្តអស់លោកអ្នក ធ្វើអោយប៉ះពាល់ដល់ការងារ ។ ឫសដូងបាតកំរិត៣ឬ៤ អាចធ្វើអោយដាច់សសៃឈាម ធ្លាក់ឈាមច្រើន ធ្វើអោយស្ទះសសៃឈាម អ្នកជំងឺឈឺចាប់យ៉ាងខ្លាំង ឫសដូងបាទមួយចំនួនបានក្លាយជាដំបៅរលួយ (Infection) មេរោគរាតត្បាតក្នុងឈាម និងបណ្តាលអោយស្លាប់ បាន ។

ព្យាបាលវះកាត់ដោយម៉ាស៊ីន
យោងតាមកំរិតនៃឫសដូងបាត គេមានវិធានការព្យាបាលជាច្រើនខុសៗគ្នា ដូចជា សុលថ្នាំ ចង ដុត ចាក់ថ្នាំ អោយស្វឹត និងធ្វើការវះកាត់តាមវិធីសាស្រ្តជាច្រើនរបៀប ។ ក្នុងនោះ មន្ទីរពេទ្យ ជោរៃ បានធ្វើការវះកាត់តាមវិធី វះកាត់ longo លើឫសដូងបាតកំរិត២,៣ ជាពិសេសឫសដូងបាតជារង្វង់មួយជុំ (Rectal) នេះជាវិធីវះកាត់ដោយម៉ាស៊ីនទំនើបបំផុត ដែលនាំមកនូវលទ្ធផលព្យាបាលខ្ពស់ មានតំលៃថោក មិនខុសពីវិធីសាស្ត្រវះកាត់ឫសដូងបាតធម្មតា ហើយអ្នកជំងឺអាចជ្រើសរើស ទិញម៉ាស៊ីនវះកាត់ longo មួយសម្រាប់ប្រើតែម្នាក់ឯង ហើយប្រើម្តងបោះចោល ។

អត្ថប្រយោជន៍ ក្នុងពិធីសាស្ត្រវះកាត់ longo គឹ
- ប្រើរយៈពេលវះកាត់រហ័សពី ១០ ឬ១៥នាទី
- អ្នកជំងឺពុំឈឺចាប់ក្រោយពេលវះកាត់ ព្រោះជាការវះកាត់ច្រឹបតែលើភ្នាសសាច់
- ពុំធ្វើអោយស្ពាធរន្ធ ឬរួមតូចរន្ធបត់ជើង ។ ព្រោះកាត់ដោយម៉ាស៊ីនប្រកបដោយបច្ចេកវិទ្យាខ្ពស់
- ពុំមានស្លាកស្នាមវះកាត់ចេញមកក្រៅរន្ធបត់ជើង
- ងាយស្រួលថែទាំរបួសក្រោយពេលវះកាត់
- អ្នកជំងឺឆាប់បានចេញពីមន្ទីរពេទ្យក្នុងរយៈពេល៤៨ ឬ៧២ម៉ោង តែប៉ុណ្ណោះ
- អត្រាឬសដូងបាទកើតឡើងវិញទាបបំផុត

By Surgeon, SIN SOKOMOTH   Ph.D, MD

Programs

Health checkup.jpg

Job Opportunity

MAP

ដំណឹងជួលទីតាំង

 

ដំណឹងជួលទីតាំង

 

មន្ទីរពេទ្យ ជោរៃភ្នំពេញ យើងខ្ញុំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងឡាយ អោយបានជ្រាបថា មន្ទីរពេទ្យ យើងខ្ញុំ មានការជួលទីតាំង សម្រាប់បើកភោជនីយដ្ឋាន បើកហាងលក់វែនតា និងទីតាំងប្រកបអាជីវកម្មផ្សេងទៀត សម្រាប់បម្រើសេវាកម្មដល់ បុគ្គលិក អ្នកជម្ងឺ និងប្រជាជនទូទៅ ដែលមានព័ត៌មានដូចខាងក្រោម៖

(3429)
Read more...

Visitors

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday143
mod_vvisit_counterYesterday145
mod_vvisit_counterThis week470
mod_vvisit_counterLast week878
mod_vvisit_counterThis month3888
mod_vvisit_counterLast month7008
mod_vvisit_counterAll days960300

We have: 20 guests, 1 bots online
Your IP: 172.18.210.27
 , 
Today: Apr 24, 2019

PROGRAMS AND PACKAGES    QUICK LINKS    ADDRESS AND HOTLINE
icon-Newen
 MEN AND WOMEN PACKAGEicon-Newen Question & Answer Page  National Road 1, Tangov, Niroth, Khan Chbar ampov, Phnom Penh


 Make Appointment (New PatientRregistered Patient) E-mail: hr@choray-pp.com.kh        info@choray-pp.com.kh
 Map and directionReceiption         : (+855) 23 684 1001 
26 Consultation roomEmergency 24h : (+855) 23 684 1002
Surgical departmentHOTLINE            : (+855) 88 2413 108