Programs

ហេតុអ្វីបានជាត្រូវពិនិត្យសុខភាពប្រចាំឆ្នាំ គឺជាការចាំបាច់បំផុត?

ពិនិត្យសុខភាពជាប្រចាំ គឺជួយឱ្យការធ្វើរោគវិនិច្ឆ័យបានឆាប់ និងព្យាបាលបានទាន់ពេលវេលានូវជំងឺផ្សេងៗដែលបង្កគ្រោះថ្នាក់ដល់សុខភាព នៅដំណាក់កាលដំបូង។ រាល់ជំងឺដ៏គ្រោះថ្នាក់ មានដូចជា មហារីក ខ្សោយតម្រងនោម ខ្សោយបេះដូង ក្រិនថ្លើម។ល។ ប្រសិនបើរកឃើញបានទាន់ពេលវេលានឹងជួយដល់ការព្យាបាលទទួលបានលទ្ធផលល្អប្រសើរខ្ពស់ ឬកាត់បន្ថយបានផលវិបាកដែលជំងឺបន្សល់ទុក កាត់បន្ថយបានការចំណាយ ពេលវេលា និងការឈឺចាប់ ដែលជំងឺបង្កឡើងក្នុងដំណាក់ជំងឺវិវត្តធ្ងន់ធ្ងរដោយសារការរកឃើញជំងឺមានការយឺតយ៉ាវ។

ជំងឺមួយចំនួនដែលច្រើនជួបប្រទះនៅក្នុងដំណាក់កាលជំងឺវិវត្តធ្ងន់ធ្ងរបង្កគ្រោះថ្នាក់ដល់សុខភាព៖ ជំងឺទឹកនោមផ្អែម, ជំងឺលើសសម្ពាធឈាម, ជំងឺរលាកថ្លើម, ជំងឺក្រិនថ្លើមទាចទឹក, ជំងឺខ្សោយតម្រងនោម, ជំងឺផ្លូវលោហិតផ្សេងៗ, ជំងឺរលាកសន្លាក់ហ្គោត និងជំងឺមហារីក (មហារីកសួត មហារីកថ្លើម មហារីកក្រពះ។ល។)។

សម្រាប់ស្រ្តី ការពិនិត្យសុខភាពទូទៅ គឺជួយដល់ការធ្វើរោគវិនិច្ឆ័យបានឆាប់រហ័យនូវជំងឺទាក់ទងរោគស្រ្តីផ្សេងៗ ដូចជា ជំងឺមហារីកសុដន់, ជំងឺមហារីកមាត់ស្បូន, ជំងឺរលាកផ្លូវបន្តពូជក្រៅស្រ្តី, ជំងឺរលាកស្បូន, ជំងឺរលាកដៃស្បូន, ជំងឺដុំស្បូន, ជំងឺដុំកន្សោមពងដៃស្បូន។ល។

20190222_10331920190222_103416

20190222_10352520190222_103605

មន្ទីរពេទ្យជោរៃភ្នំពេញបានដាក់ឱ្យអនុវត្តការពិនិត្យសុខភាពជាកញ្ចប់ប្រចាំឆ្នាំជូនដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈនេះ មន្ទីរពេទ្យជោរៃភ្នំពេញបានរកឃើញថា មានករណីជំងឺជាច្រើនត្រូវបានរកឃើញនៅដំណាក់កាលដំបូង និងធ្វើការព្យាបាលបានទាន់ពេលវេលានាំមកលទ្ធផលល្អប្រសើរជូនដល់អ្នកជំងឺ។ 

Head Office, National Road 1, Phum Ta Ngov, Sangkat Niroth, Chba Ampov dist, Phnom Penh, Cambodia.

Telephone: 
Hotline: +855 23 6841001 (24h), Administration: +855 23 6841002 (from 7:30AM to 5:00PM),
Website: http://www.chorayphnompenhhospital.com.kh Email: This e-mail address is being protected from spambots. You need JavaScript enabled to view it

Programs

Health checkup.jpg

Job Opportunity

MAP

ដំណឹងជួលទីតាំង

 

ដំណឹងជួលទីតាំង

 

មន្ទីរពេទ្យ ជោរៃភ្នំពេញ យើងខ្ញុំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងឡាយ អោយបានជ្រាបថា មន្ទីរពេទ្យ យើងខ្ញុំ មានការជួលទីតាំង សម្រាប់បើកភោជនីយដ្ឋាន បើកហាងលក់វែនតា និងទីតាំងប្រកបអាជីវកម្មផ្សេងទៀត សម្រាប់បម្រើសេវាកម្មដល់ បុគ្គលិក អ្នកជម្ងឺ និងប្រជាជនទូទៅ ដែលមានព័ត៌មានដូចខាងក្រោម៖

(3430)
Read more...

Visitors

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday178
mod_vvisit_counterYesterday145
mod_vvisit_counterThis week505
mod_vvisit_counterLast week878
mod_vvisit_counterThis month3923
mod_vvisit_counterLast month7008
mod_vvisit_counterAll days960335

We have: 8 guests online
Your IP: 172.18.210.27
 , 
Today: Apr 24, 2019

PROGRAMS AND PACKAGES    QUICK LINKS    ADDRESS AND HOTLINE
icon-Newen
 MEN AND WOMEN PACKAGEicon-Newen Question & Answer Page  National Road 1, Tangov, Niroth, Khan Chbar ampov, Phnom Penh


 Make Appointment (New PatientRregistered Patient) E-mail: hr@choray-pp.com.kh        info@choray-pp.com.kh
 Map and directionReceiption         : (+855) 23 684 1001 
26 Consultation roomEmergency 24h : (+855) 23 684 1002
Surgical departmentHOTLINE            : (+855) 88 2413 108