More Articles...

ឆ្លុះបំពង់រំលាយអាហារ

  I. ការឆ្លុះក្រពះ និង ពោះវៀនធំ គឺជាអ្វី?
ការឆ្លុះក្រពះ និង ពោះវៀនធំ ត្រូវបានហៅដោយពាក្យរួមថា ការឆ្លុះបំពង់រំលាយអាហារ ។ នេះជាវិធីសាស្រ្តត្រួតពិនិត្យដោយផ្ទាល់ទៅលើផ្លូវនៃបំពង់រំលាយអាហារ រួមបញ្ចូលពីផ្នែកខាងលើ “ឆ្លុះក្រពះ” គិតចាប់ពី: បំពង់អាហារ ក្រពះ និង ផ្នែកដំបូងនៃពោះវៀនតូច ហើយផ្នែកខាងក្រោម “ឆ្លុះពោះវៀនធំ” គិតចាប់ពី: ទ្វារក្រោម( រន្ធគូទ ) ឆ្លងកាត់ផ្នែកទាំងមូលរបស់ពោះវៀនធំ រហូតដល់ផ្នែកចុងក្រោយរបស់ពោះវៀនតូច ។

b  a
  ក្នុងដំណាក់កាលឆ្លុះ គ្រូពេទ្យ នឹងស៊កបំពង់ឆ្លុះប្រភេទទន់ អង្កត់ផ្ចិតប្រហែល ១ cm ឆ្លងកាត់តាមមាត់ ចំពោះការឆ្លុះក្រពះ រឺ ឆ្លងកាត់តាមទ្វារក្រោម ( រន្ធគូទ ) ចំពោះការឆ្លុះពោះវៀនធំ ដើម្បីត្រួតពិនិត្យ វិនិច្ឆ័យរោគ ក្នុងផ្លូវនៃបំពង់រំលាយអាហារ ។ពីវិធីសាស្រ្តនេះ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យ បានច្បាស់លាស់ និង កំណត់វិធីសាស្ត្រព្យាបាល បានត្រឹមត្រូវទៅតាមរោគវិនិច្ឆ័យ ។

Read more...

ព្យាបាលកាត់ឫសដូងបាត នៅ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ

  ឫសដូងបាតកើតឡើងពីបណ្តុំនៃសសៃឈាម ត្រង់រន្ធបញ្ចេញលាមក (Rectal) ដែលរីក និងយារលើសកំរិតហើយកកើតបានជាថ្នក់សសៃឈាមតូច ឬធំ តាមកំរិតខុសគ្នា ។ ខ្លះកើតឡើងមួយថ្នក់ ខ្លះជាច្រើនថ្នក់ ជាច្រើនកន្លែង ជុំវិញ(Rectal) ។ ឫសដូងបាតកំរិត២,៣,៤ ជាថ្នក់សសៃឈាមដែលធ្លាក់ចុះ នៅពេលអ្នកជំងឺបត់ជើងធំ ឬអង្គុយចោងហោង ។

  webIMG_3354

មូលហេតុដែលនាំអោយកើតជំងឺឫសដូងបាត បច្ចុប្បន្នពុំទាន់មានការស្រាវជ្រាវអស់ និងវិនិច្ឆ័យរោគចុងក្រោយច្បាស់លាស់នៅឡើយទេ ។ ប៉ុន្តែលក្ខ័ណប្រកបមួយចំនួនដែលជំរុញអោយឫសដូងបាតរីកដុះដាលឡើង ដែលគេបានជួបប្រទះឃើញដូចជា កត្តា:លាមករឹង សម្ពាធក្នុងពោះខ្លាំងរុញចុះក្រោម អ្នកដែលមានជំងឺក្អកច្រើន អ្នកដែលប្រកបរបរឈរយូ រឬអង្គុយយូរ ដូចជាបើករថយន្តតាក់ស៊ី ។ល។

Read more...

ផ្នែកសង្រ្គោះបន្ទាន់ បានទទួលអ្នកជម្ងឺចំនួន ១៧នាក់ ក្នុងករណីរថយន្តក្រុងក្រឡាប់ធ្លាក់ចេញពីលើផ្លូវ នៅភ្នំបូកគោ

   ផ្នែកសង្រ្គោះបន្ទាន់ នៃមន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានទទួលអ្នកជម្ងឺចំនួន ១៧នាក់ ក្នុងករណីរថយន្តក្រុងក្រឡាប់ធ្លាក់ចេញពីលើផ្លូវ ដោយសារដាច់ហ្រ្វាំង នៅភ្នំបូកគោ ។ 

 24h

តាមការផ្តល់ព័ត៌មានពីអ្នកជម្ងឺដែលបានជួបគ្រោះថ្នាក់ បានអោយដឹងថា នៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៧ ខណៈពេលដែលពួកគាត់កំពុងតែធ្វើដំណើរចុះពីលើភ្នំបូកគោ ដើម្បីបន្តដំណើរទៅ កម្សាន្តនៅខេត្តព្រះសីហនុទៀត ស្រាប់តែបានជួបគ្រោះថ្នាក់នៅចំណុចគីឡូទី ១០ ។

Read more...

កាត់ថ្លើមទទួលបានជោគជ័យ

  កាត់ថ្លើមពុំមែនជាករណីពិសេស ហើយក៏មិនមែនជាបញ្ហាថ្មី សម្រាប់មន្ទីរពេទ្យ ជោរៃ ហូជីមិញ ដែលពោរពេញទៅដោយឧបករណ៍ទំនើប និងវេជ្ជបណ្ឌិតវះកាត់ឯកទេសជាន់ខ្ពស់ ឆ្លងកាត់បទពិសោធន៍យូរឆ្នាំ ដែលគេបានធ្វើការវះកាត់ និងគៀបបន្សាំថ្លើមជាមួយគ្នា រវាងអ្នកអោយនិងអ្នកទទួលយក (Liver Transplantation)ទទួលបានជោគជ័យជាលំដាប់លំដោយ ។

 1

ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១៧ មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានធ្វើការវះកាត់ថ្លើម លើអ្នកជំងឺប្រុសអាយុ២៣ឆ្នាំ ចូលមកកាន់មន្ទីរពេទ្យជាមួយអាការៈក្តៅរងារ និងឈឺចុកចាប់ចុងដង្ហើមឆ្វេង ។ លទ្ធផល CT-Scan: Hepatic Abscesses អង្កត់ផ្ចឹត ៦០x៦៤ ម.ម ។

Read more...

Programs

Health checkup.jpg

Job Opportunity

MAP

ដំណឹងជួលទីតាំង

 

ដំណឹងជួលទីតាំង

 

មន្ទីរពេទ្យ ជោរៃភ្នំពេញ យើងខ្ញុំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងឡាយ អោយបានជ្រាបថា មន្ទីរពេទ្យ យើងខ្ញុំ មានការជួលទីតាំង សម្រាប់បើកភោជនីយដ្ឋាន បើកហាងលក់វែនតា និងទីតាំងប្រកបអាជីវកម្មផ្សេងទៀត សម្រាប់បម្រើសេវាកម្មដល់ បុគ្គលិក អ្នកជម្ងឺ និងប្រជាជនទូទៅ ដែលមានព័ត៌មានដូចខាងក្រោម៖

(3377)
Read more...

Visitors

mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
mod_vvisit_counterToday96
mod_vvisit_counterYesterday156
mod_vvisit_counterThis week867
mod_vvisit_counterLast week1208
mod_vvisit_counterThis month3894
mod_vvisit_counterLast month3746
mod_vvisit_counterAll days948176

We have: 8 guests online
Your IP: 172.18.210.27
 , 
Today: Feb 22, 2019

PROGRAMS AND PACKAGES    QUICK LINKS    ADDRESS AND HOTLINE
icon-Newen
 MEN AND WOMEN PACKAGEicon-Newen Question & Answer Page  National Road 1, Tangov, Niroth, Khan Chbar ampov, Phnom Penh


 Make Appointment (New PatientRregistered Patient) E-mail: hr@choray-pp.com.kh        info@choray-pp.com.kh
 Map and directionReceiption         : (+855) 23 684 1001 
26 Consultation roomEmergency 24h : (+855) 23 684 1002
Surgical departmentHOTLINE            : (+855) 88 2413 108