ការថតស្កានែសរសៃឈាមបេះដូងអាទែរកូរ៉ូនែ (CORONARY ARTERIES) នៅមន្ទីរពេទ្យជោរៃភ្នំពេញ
ការថតស្កានែសរសៃឈាមបេះដូងអាទែរកូរ៉ូនែ (CORONARY ARTERIES) នៅមន្ទីរពេទ្យជោរៃភ្នំពេញ
ការថតស្កានែសរសៃឈាមបេះដូងអាទែរកូរ៉ូនែ កម្រិត 128 ស្លាយ (MSCT: Multi-slice computer tomography) គឺជាបច្ចេកទេសមួយ ជួយដល់អ្នកជំងឺរកឃើញបានទាន់ពេលវេលាជំងឺសរសៃឈាមបេះដូងអាទែរកូរ៉ូនែ ដើម្បីមានវិធានការព្យាបាលអន្តរាគមន៍បានទាន់ពេលវេលា ចៀសវាងផលវិបាកធ្ងន់ធ្ងរ ដូចជា រលួយសាច់ដុំបេះដូង។
គុណសម្បត្តិនៃបច្ចេកទេសថតស្កានែសរសៃឈាមបេះដូងអាទែរកូរ៉ូនែ
- នេះ គឺជាវិធានការត្រួតពិនិត្យមើលជំងឺសរសៃឈាមបេះដូងអាទែរកូរ៉ូនែ ដែលមានកម្រិតជាក់លាក់ខ្ពស់ Sensitivity 99% និង Specificity 83% ។
- អ្នកជំងឺទទួលបានលទ្ធផលឆាប់រហ័ស ដោយគ្រាន់តែចំណាយពេល ពី10 ទៅ 15 នាទី ប៉ុណ្ណោះ ហើយនឹងមិនបង្ករបួសស្នាមដល់រាងកាយអ្នកជំងឺឡើយ។
- បច្ចេកទេសថតសរសៃឈាមបេះដូងអាទែរកូរ៉ូនែនេះ មានតម្លៃសមរម្យ បើប្រៀបធៀបទៅនឹងបច្ចេកទេសដទៃទៀត។
គោលបំណងនៃការថតស្កានែសរសៃឈាមបេះដូងអាទែរកូរ៉ូនែ
- ដើម្បីធ្វើរោគវិនិច្ឆ័យជំងឺសរសៃឈាមបេះដូងអាទែរកូរ៉ូនែបានឆាប់រហ័ស
- ដើម្បីវិនិឆ្ឆ័យករណីដាក់ស្ទែន (Stent)
- ដើម្បីវាយតម្លៃអ្នកជំងឺដែលទទួលការវះកាត់តសរសៃឈាមបេះដូង (Coronary artery bypass grafting)
ក្រៅអំពីមុខងារថតសរសៃឈាមបេះដូងអាទែរកូរ៉ូនែ ម៉ាស៊ីនថតស្កានែកម្រិត 128 ស្លាយ នៅមានមុខងារជួយរកឃើញដុំមហារីករាលដាលនៅដំណាក់កាលដំបូង។ ដោយហេតុនេះ ម៉ាស៊ីនថតស្កានែ 128 ស្លាយ បានជួយដល់ការធ្វើរោគវិនិច្ឆ័យជំងឺផ្សេងៗបានរហ័ស ដើម្បីមានវិធានព្យាបាលបានទាន់ពេលវេលា៕
Home Care Server
NEWS
អ្នកជំងឺភេទស្រី អាយុ៦៧ ឆ្នំា គាត់អស់រដូវប្រហែល២០ ឆ្នាំមកហើយប៉ុន្តែពោះរបស់គាត់កាន់តែធំទៅៗពីមួយថ្ងៃទៅមួយថ្ងៃនិងពិបាកបន្ទោបង់
- Wednesday, 02/ 04/ 2025
ករណី ប៉ះលលាដ៍ក្បាសិប្បនិម្មិតជូនអ្នកជំងឺប្រកបដោយជោគជ័យ
- Monday, 31/ 03/ 2025
Facebook Page
MAP
Visitors




CHO RAY PHNOM PENH HOSPITAL
Address : National Road 1, Tangov, Niroth, Khan Chbar ampov, Phnom Penh
E-mail : info@chorayphnompenhhospital.com.kh
Receiption : (+855) 23 684 1001
Emergency 24h : (+855) 23 684 1001
HOTLINE : (+855) 71 856 7777