ឆ្លុះបំពង់រំលាយអាហារ

  I. ការឆ្លុះក្រពះ និង ពោះវៀនធំ គឺជាអ្វី?
ការឆ្លុះក្រពះ និង ពោះវៀនធំ ត្រូវបានហៅដោយពាក្យរួមថា ការឆ្លុះបំពង់រំលាយអាហារ ។ នេះជាវិធីសាស្រ្តត្រួតពិនិត្យដោយផ្ទាល់ទៅលើផ្លូវនៃបំពង់រំលាយអាហារ រួមបញ្ចូលពីផ្នែកខាងលើ “ឆ្លុះក្រពះ” គិតចាប់ពី: បំពង់អាហារ ក្រពះ និង ផ្នែកដំបូងនៃពោះវៀនតូច ហើយផ្នែកខាងក្រោម “ឆ្លុះពោះវៀនធំ” គិតចាប់ពី: ទ្វារក្រោម( រន្ធគូទ ) ឆ្លងកាត់ផ្នែកទាំងមូលរបស់ពោះវៀនធំ រហូតដល់ផ្នែកចុងក្រោយរបស់ពោះវៀនតូច ។

b  a
  ក្នុងដំណាក់កាលឆ្លុះ គ្រូពេទ្យ នឹងស៊កបំពង់ឆ្លុះប្រភេទទន់ អង្កត់ផ្ចិតប្រហែល ១ cm ឆ្លងកាត់តាមមាត់ ចំពោះការឆ្លុះក្រពះ រឺ ឆ្លងកាត់តាមទ្វារក្រោម ( រន្ធគូទ ) ចំពោះការឆ្លុះពោះវៀនធំ ដើម្បីត្រួតពិនិត្យ វិនិច្ឆ័យរោគ ក្នុងផ្លូវនៃបំពង់រំលាយអាហារ ។ពីវិធីសាស្រ្តនេះ គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យ បានច្បាស់លាស់ និង កំណត់វិធីសាស្ត្រព្យាបាល បានត្រឹមត្រូវទៅតាមរោគវិនិច្ឆ័យ ។

II. ហេតុអ្វីចាំបាច់ត្រូវធ្វើការឆ្លុះ បំពង់រំលាយអាហារ?
 ការឆ្លុះបំពង់រំលាយអាហារ ដើម្បី:
  • កំណត់រោគវិនិច្ឆ័យនៅក្នុងផ្លូវនៃបំពង់រំលាយអាហារអោយបានច្បាស់លាស់ដូចជា: រលាក ដំបៅ មេរោគក្រពះ ដុំសាច់ប៉ូលីប( Polyp ) មហារីកដំណាក់កាលដំបូង មូលហេតុនៃការលេបអួល ( ត្បៀតបំពង់រំលាយអាហារ មហារីកបំពង់អាហារ ) មូលហេតុនៃការ ហូរឈាមផ្លូវរំលាយអាហារ ( ប៉ោងសរសៃឈាមបំពង់អាហារ ប៉ោងសរសៃឈាមក្នុងក្រពះ Mallory Weiss syndrome ដំបៅ ឬសដូងបាត Diverticulum ) … ។
សសៃឈាមប៉ោងបំពង់អាហារ ដំបៅក្រពះ ប៉ូលីពពោះវៀនធំ Mallory Weiss syndrome
  • តាមរយ:ការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ គ្រូពេទ្យថែមទាំងអាចជ្រើសរើសវិធីសាស្ត្រព្យា បាល ត្រឹមត្រូវតាមវិធីឆ្លុះ ហៅថា ការឆ្លុះព្យាបាល ( Therapeutic Endoscopy ) ដូចជា: ចងសរសៃឈាមប៉ោងក្នុងបំពង់អាហារ ចាក់ Histoacryl ចំពោះករណីសរសៃឈាម ប៉ោងក្នុងក្រពះ ចាក់ថ្នាំទប់ឈាម រឺ គៀប Clip ទប់ឈាមចំពោះដំបៅ កាត់ដុំសាច់ប៉ូលីប កាត់ដុំមហារីកដំណាក់កាលដំបូង ដាក់ស្តែនបំពង់អាហារ ចងឬសដូងបាត … ។
បំពង់រំលាយអាហារជាផ្នែកមួយនៅក្នុងសារពាង្គកាយដែលពិបាកក្នុងការកំណត់រោគវិនិច្ឆ័យ។ទោះបីជាបច្ចេកទេសទំនើបមួយចំនួនដូចជា: ឆ្លុះអេកូពោះ អិចរ៉េ ( X-ray ), ថតស្កែនន័រ ( CT-Scan ), អឹមរាយ ( MRI ) អាចមានតំលៃខ្ពស់ជាងការឆ្លុះបំពង់រំលាយអាហារ ក៏ពិតមែន ប៉ុន្តែនៅតែមិនអាចផ្តល់នូវ រោគវិនិច្ឆ័យច្បាស់លាស់អំពីជំងឺនៃផ្លូវបំពង់រំលាយអាហារ ដូចការឆ្លុះបំពង់រំលាយអាហារបានឡើយ ។

III. តើពេលណាអ្នកចាំបាច់ធ្វើការឆ្លុះ បំពង់រំលាយអាហារ?
 ការឆ្លុះក្រពះ និង ពោះវៀនធំ ត្រូវបានអនុវត្តន៍ ស្ទើរតែគ្រប់អ្នកជំងឺ ដែលមានបញ្ហា ផ្លូវរំលាយអាហារដូចជា:
  • ឈឺ រឺ ក្រហាយនៅចុងដង្ហើម រឺ អាហារក្ររំលាយក្រោយពេលញ៉ាំ
  • ភើ ចង់ក្អួត រឺ ក្អួតចង្អោរ
  • ពិបាក រឺ ឈឺពេលលេបអាហារចូល
  • ប្រើប្រាស់ថ្នាំបំបាត់ការឈឺចាប់យូរអង្វែង (ថ្នាំសន្លាក់ … )
  • ឈឺពោះ ឆ្អល់ពោះ
  • បន្ទោបង់ខុសពីប្រក្រតី: ទល់លាមក លាមករឹង រាគរុសរាំរ៉ៃ
  • ស្រកទំងន់ពុំដឹងពីមូលហេតុ
  • ខ្វះឈាមពុំដឹងពីមូលហេតុ
  • ហូរឈាមតាមបំពង់រំលាយអាហារ: ក្អួតមានឈាម រឺ លាមកមានឈាម រឺ លាមកពណ៍ខ្មៅ
  • ដើម្បីពិនិត្យថាមានមហារីកផ្លូវរំលាយអាហារ … ។

IV. អ្វីទៅជាការឆ្លុះព្យាបាល?
ការឆ្លុះព្យាបាល គឺជាពាក្យវេជ្ជសាស្រ្ត សំដៅទៅលើ ការព្យាបាល ដែលអនុវត្តតាមដំណើរការឆ្លុះ។

V. តើការឆ្លុះព្យាបាលមានអ្វីខ្លះ?

  • ក. ការចាក់ទប់ឈាម : អ្នកជំងឺដែលមានដំបៅបំពង់រំលាយអាហារ ( Forrest IIb : ដុំឈាមនៅបាតដំបៅ ) ឡើងទៅ នោះអត្រាហូរឈាមឡើងវិញខ្ពស់ (២០% - ៣០%)។ ក្នុងករណីនេះ ការឆ្លុះព្យាបាលដោយការចាក់ទប់ឈាម រឺ គៀប Clip ទប់ឈាម បន្ថែមលើការព្យាបាលដោយថ្នាំ អាចបង្ការ ការហូរឈាម ឡើងវិញមានប្រសិទ្ធិភាពខ្ពស់ជាងមុន។
  • ខ. ការចងសរសៃឈាមប៉ោង - ចាក់ Histoacryl : ចំពោះអ្នកជំងឺក្រិនថ្លើម សរសៃឈាមនៅបំពង់ អាហារ រឺ សរសៃឈាមនៅក្នុងក្រពះ រីកធំ បន្តិចម្តងៗ រហូតដល់បែកសរសៃឈាម អ្នកជំងឺអាចក្អួត - បន្ទោបង់ ធ្លាក់ឈាម រឺ លាមកពណ៍ខ្មៅ ដែលអាចបណ្តាលអោយប៉ះពាល់ដល់អាយុជីវិតអ្នកជំងឺ។ ការឆ្លុះព្យាបាលដោយការចងសរសៃឈាមប៉ោង រឺ ចាក់ Histoacryl អាចជួយទប់ស្កាត់ ការបែកសរសៃឈាមអ្នកជំងឺ ។
  • គ. ការចាប់យកវត្ថុស្លាក់ក្នុងបំពង់រំលាយអាហារ : អ្នកជំងឺដែលស្លាក់ឆ្អឹងសត្វ, ថ្នាំ, ធ្មេញ … អាចដោះស្រាយបានតាមរយះការឆ្លុះព្យាបាលនេះ។
  • ឃ. ការដាក់ស្តែនបំពង់អាហារ : អ្នកជំងឺមហារីកបំពង់អាហារដែលការវះកាត់មិនអាចធ្វើទៅ បាន ការដាក់ស្តែនបណ្តោះអាសន្ន អាចជួយពន្យារពេលអ្នកជំងឺរស់នៅបន្ថែមមួយរយះពេលទៀត។
  • ង. ការបើកក្រពះចេញក្រៅស្បែកដើម្បីចិញ្ចឹមអាហារ : ចំពោះអ្នកជំងឺដែលពិបាកលេបអាហារ រឺ មិនអាចគ្រប់គ្រងបានការលេបអាហារ ការឆ្លុះបើកក្រពះចេញក្រៅស្បែកដើម្បីចិញ្ចឹមអាហារ អាច ជួយបញ្ចូលសារធាតុចិញ្ចឹមទៅក្នុងក្រពះអ្នកជំងឺ។
  • ច. ការកាត់ប៉ូលីប : 
    • ១. អ្វីទៅជាប៉ូលីប? ប៉ូលីបជាដុំសាច់ខុសពីធម្មតាដែលដុះចេញពីភ្នាសបំពង់រំលាយអាហារ ។
    • ២. ការបែងចែក : ប៉ូលីបត្រូវបានបែងចែកជាច្រើនសន្ថានខុសគ្នាដោយយោងទៅតាម: 
      • ទំហំ :
        • តូច អង្កត់ផ្ចិត D : ≤ ៥ mm
        • មធ្យម អង្កត់ផ្ចិត D : ៦ - ១០ mm
        • ធំ អង្កត់ផ្ចិត D : > ១០ mm
      • រូបរាង : ប៉ូលីបមានជើង និង ប៉ូលីបអត់ជើង
      • ជាលិកាសាស្រ្ត : Carcinoma ( មហារីក), Adenoma, Hyperplastic polyp, Lymphoid, Inflamatory polyp, Pseudopolyp, Hamartoma …
      • ទីតាំង : ប៉ូលីបនៅក្រពះ, ប៉ូលីបនៅពោះវៀនធំ … ។
រូបភាព ប៉ូលីបរូបភាព ប៉ូលីប 
     
                
     

     
           
        
    • ៣. ការវិវត្ត : Hyperplastic polyp → Adenoma → Carcinoma ( មហារីក) ។ ដូចនេះ ការរកឃើញប៉ូលីបបំពង់រំលាយអាហារ (ជាពិសេសប៉ូលីបនៅពោះវៀនធំ) នៅដំណាក់កាលដំបូង ហើយធ្វើការកាត់ប៉ូលីបនោះ អាចធ្វើអោយអ្នកជំងឺ ចៀសវាងពីជំងឺមហារីក បំពង់រំលាយអាហារដែលបណ្តាលមកពីប៉ូលីប។
    • ៤. ធ្វើដូចម៉្តេច ទើបដឹងថាអ្នកមានប៉ូលីបនៅបំពង់រំលាយអាហារ? ដោយសារបច្ចេកទេសវេជ្ជសាស្ត្ររីកចំរើន ប៉ូលីបនៅបំពង់រំលាយអាហារ អាចមើលឃើញជាក់ស្តែងតាមរយ: ការឆ្លុះក្រពះ ពោះវៀនធំ។
    • ៥. តើអ្នកមានប៉ូលីបនៅបំពង់រំលាយអាហារមានរោគសញ្ញា រឺ អាការ: អ្វីខ្លះ? 
      • ភាគច្រើនអ្នកដែលមានប៉ូលីបនៅបំពង់រំលាយអាហារ ពុំមានរោគសញ្ញា អាការ: អ្វីទាំងអស់ រឺ រកឃើញដោយចៃដន្យតាមរយ:ការឆ្លុះក្រពះ និង ពោះវៀនធំ។
      • ក្រៅពីនេះអ្នកជំងឺអាចមានរោគសញ្ញាដូចជា : បន្ទោបង់មានឈាម រឺ ឈាមស្អិតជាមួយលាមក, រាគ, ទល់លាមក, លាមកតិចជាងធម្មតា រឺ ក៏ ស្លេកស្លាំង …។
      • ប្រវត្តិគ្រួសារ រឺ បងប្អូនបង្កើតមានប៉ូលីប រឺ មហារីកនៅបំពង់រំលាយអាហារ
      • មនុស្សប្រុស រឺ ស្រី ដែលមានអាយុចាប់ពី ៤៥ ឆ្នាំឡើងទៅ គួរតែមក ឆ្លុះក្រពះ និង ពោះវៀនធំ ១ ដង … ។
    • ៦. ការកាត់ប៉ូលីបបំពង់រំលាយអាហារ ធ្វើទៅដោយរបៀបណា?
    បច្ចុប្បន្ននេះ ក្រុមវេជ្ជបណ្ឌិតកម្ពុជា សហការជាមួយ វេជ្ជបណ្ឌិតវៀតណាម នៅផ្នែកឆ្លុះ ក្រពះ និង ពោះវៀន នៃមន្ទីរពេទ្យ ជោរៃ ភ្នំពេញ យើងខ្ញុំមានបច្ចេកទេសវេជ្ជសាស្ត្រទំនើប បានធ្វើ ការកាត់ប៉ូលីបនៅបំពង់រំលាយអាហារ តាមរយ:ម៉ាស៊ីនឆ្លុះ ( Endoscopy ) ដោយពុំចាំបាច់ធ្វើការវះ កាត់ពោះឡើយ ។
     ជាក់ស្តែង អ្នកជំងឺ ភេទប្រុស អាយុ ៦៤ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ខេត្ត កំពង់ចាម មកពិនិត្យ និង ពិគ្រោះជំងឺនៅ បន្ទប់ក្រពះ និង ពោះវៀន ដោយសារ ទល់លាមក រយ:ពេលជាង ១ ខែនេះ។
    ក្រោយពីបានឆ្លុះ ពោះវៀនធំ រកឃើញមានប៉ូលីប ១ ទំហំ ២ - ៣ cm, មានជើងវែង នៅពោះវៀនស៊ីកម៉ា (Sigmoid colonic polyp)។ ប៉ូលីបនោះត្រូវបានឆ្លុះកាត់ តាមវិធីអង់ដូលូប ( Polypectomy by Endoloop procedure )។ ពីរថ្ងៃក្រោយកាត់ប៉ូលីប អ្នកជំងឺត្រលប់ទៅផ្ទះវិញធម្មតា។
    Polypectomy by Endoloop procedure
    3b
    អ្នកជំងឺ ភេទស្រី អាយុ ៥៩ ឆ្នាំ ទីលំនៅបច្ចុប្បន្ន ខេត្ត កណ្តាល មកពិនិត្យ និង ពិគ្រោះជំងឺនៅ បន្ទប់ក្រពះ និង ពោះវៀន ដោយសារមាន ឈាមស្អិតជាមួយលាមក រយ:ពេល២ - ៣ខែនេះ។ ក្រោយពីបានឆ្លុះ ពោះវៀនធំ រកឃើញមានប៉ូលីប ១ ទំហំ ២ - ២.៥ cm, គ្មានជើង គំលាតពីទ្វារក្រោម ( រន្ធគូទ ) ប្រហែល ៧-៩ cm ( Rectal polyp )។ ប៉ូលីបនោះត្រូវបានឆ្លុះកាត់ តាមវិធី EMR ( Endoscopic Mucosal Resection ) ។ ក្រោយកាត់ប៉ូលីប អ្នកជំងឺត្រលប់ទៅផ្ទះវិញធម្មតា។ 
    Endoscopic Mucosal Resection
    4b4c4d
    ផ្នែកឆ្លុះក្រពះ និងពោះវៀន

    Programs

    Health checkup.jpg

    Job Opportunity

    MAP

    ដំណឹងជួលទីតាំង

     

    ដំណឹងជួលទីតាំង

     

    មន្ទីរពេទ្យ ជោរៃភ្នំពេញ យើងខ្ញុំ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ម្ចាស់អាជីវកម្មទាំងឡាយ អោយបានជ្រាបថា មន្ទីរពេទ្យ យើងខ្ញុំ មានការជួលទីតាំង សម្រាប់បើកភោជនីយដ្ឋាន បើកហាងលក់វែនតា និងទីតាំងប្រកបអាជីវកម្មផ្សេងទៀត សម្រាប់បម្រើសេវាកម្មដល់ បុគ្គលិក អ្នកជម្ងឺ និងប្រជាជនទូទៅ ដែលមានព័ត៌មានដូចខាងក្រោម៖

    (3377)
    Read more...

    Visitors

    mod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_countermod_vvisit_counter
    mod_vvisit_counterToday89
    mod_vvisit_counterYesterday156
    mod_vvisit_counterThis week860
    mod_vvisit_counterLast week1208
    mod_vvisit_counterThis month3887
    mod_vvisit_counterLast month3746
    mod_vvisit_counterAll days948169

    We have: 13 guests online
    Your IP: 54.226.23.160
     , 
    Today: Feb 22, 2019

    PROGRAMS AND PACKAGES    QUICK LINKS    ADDRESS AND HOTLINE
    icon-Newen
     MEN AND WOMEN PACKAGEicon-Newen Question & Answer Page  National Road 1, Tangov, Niroth, Khan Chbar ampov, Phnom Penh


     Make Appointment (New PatientRregistered Patient) E-mail: hr@choray-pp.com.kh        info@choray-pp.com.kh
     Map and directionReceiption         : (+855) 23 684 1001 
    26 Consultation roomEmergency 24h : (+855) 23 684 1002
    Surgical departmentHOTLINE            : (+855) 88 2413 108