ករណីឆ្លុះដោយប្រើវិធីសាស្រ្តទំនើប ERCP ដើម្បីដាក់ Stent បំពង់ទឹកប្រមាត់ជូនអ្នកជំងឺដែល ស្ទះទឹកប្រមាត់ ដោយសារត្បៀតបំពង់ទឹកប្រមាត់
ករណីឆ្លុះដោយប្រើវិធីសាស្រ្តទំនើប ERCP ដើម្បីដាក់ Stent បំពង់ទឹកប្រមាត់ជូនអ្នកជំងឺដែល
ស្ទះទឹកប្រមាត់ ដោយសារត្បៀតបំពង់ទឹកប្រមាត់។
ERCP(Endoscopic Retrograde Cholangiopancreatography) ជាវិធីសាស្រ្តដ៏ទំនើបក្នុងការធ្វើរោគវិនិច្ឆ័យ និង ព្យាបាលបញ្ហាប្រព័ន្ធផ្លូវទឹកប្រមាត់-លំពែង ពិសេសបញ្ហាស្ទះបំពង់ទឹកប្រមាត់ដោយសារមូលហេតុដូចជា មានក្រួសបំពង់ទឹកប្រមាត់ ព្រូនលូនចូលបំពង់ទឹកប្រមាត់ ទឹកប្រមាត់ខាប់ខ្លាំង(ក្រួសភក់) ត្បៀតបំពង់ទឹកប្រមាត់ដោយសាររលាកបំពង់ទឹកប្រមាត់រុំារ៉ៃ ឬ មហារីកបំពង់ទឹកប្រមាត់ ត្បៀត Ampulla of vater(រន្ធតភ្ជាប់បំពង់ទឹកប្រមាត់ជាមួយដើមពោះវៀនតូច D2) ជ្រាបទឹកប្រមាត់ក្រោយការវះកាត់ថង់ទឹកប្រមាត់រួច…។ វិធីសាស្រ្ត ERCP នេះអាចជួយព្យាបាលអ្នកជំងឺ ដែលមានបញ្ហាស្ទះទឹកប្រមាត់ដោយសារមូលហេតុខាងលើ អោយជៀសផុតពីការវះកាត់ មិនមានការឈឺចាប់ខ្លាំង មិនបាត់បង់ឈាមច្រើន មិនបន្សល់ទុកស្នាមរបួសដូចជាការវះកាត់ ការសម្រាកពេទ្យរយៈពេលខ្លី និងសន្សំសំចៃថវិកាផងដែរ។
មន្ទីរពេទ្យយើងខ្ញុំ សូមជម្រាបជូនអតិថិជនអោយបានជ្រាបថា មន្ទីរពេទ្យយើងមានសេវាកម្ម÷
- ឆ្លុះក្រពះ ពោះវៀន
- ឆ្លុះទងសួត
- ឆ្លុះចងសរសៃឈាមប៉ោងក្នុងបំពង់អាហារ(ក្រិនថ្លើម)
- ឆ្លុះកាត់ដុំសាច់ ប៉ូលីពក្នុងបំពង់រំលាយអាហារ
- ឆ្លុះចាក់ថ្នាំឃាត់ឈាមក្នុងបំពង់រំលាយអាហារ(មានដំបៅកំពុងហូរឈាម)
- ឆ្លុះចាប់យកវត្ថុស្លាក់ក្នុងបំពង់រំលាយអាហារ
- ឆ្លុះចាប់យកក្រួសក្នុងបំពង់ទឹកប្រមាត់-លំពែង(ERCP)។ល។
Home Care Server
ព័ត៌មានថ្មី
Facebook Page
ផែនទី
ភ្ញៀវចូលទស្សនា
286 សប្តាហ៍នេះ
1467 ខែនេះ
24489 ឆ្នាំនេះ
1209811 សរុប
1467 ខែនេះ
24489 ឆ្នាំនេះ
1209811 សរុប
មន្ទីរពេទ្យ ជោរៃ ភំពេញ
Address : National Road 1, Tangov, Niroth, Khan Chbar ampov, Phnom Penh
E-mail : info@chorayphnompenhhospital.com.kh
Receiption : (+855) 23 684 1001
Emergency 24h : (+855) 23 684 1001
HOTLINE : (+855) 71 856 7777