អ្នកជំងឺជនជាតិអូស្ត្រាលី អាយុ56ឆ្នាំ។ គាត់មានប្រវត្តិជំងឺទឹកនោមផ្អែមនិងលើសឈាម

អ្នកជំងឺជនជាតិអូស្ត្រាលី អាយុ56ឆ្នាំ។ គាត់មានប្រវត្តិជំងឺទឹកនោមផ្អែមនិងលើសឈាម។ មុនពេលមកសម្រាកនៅមន្ទីរពេទ្យជោរៃភ្នំពេញ អ្នកជំងឺបានសម្រាកព្យាបាលនៅគ្លីនិកមួយកន្លែងដោយមានដំបៅជើង ហើយត្រូវកាត់ម្រាមជើងមួយ ដើម្បីព្យាបាល ប៉ុន្តែមិនបានធូរស្រាល។ ដូច្នេះអ្នកជំងឺត្រូវបានក្រុមគ្រួសារបញ្ជូនមកកាន់មន្ទីរពេទ្យជោរៃភ្នំពេញក្នុងស្ថានភាពរវើរវាយ ក្តៅខ្លួន និងមានខ្ទុះច្រើននៅត្រង់កន្លែងកាត់។ បន្ទាប់ពីទទួលបានការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យមក ឃើញថាអ្នកជំងឺចាំបាច់ត្រូវវះកាត់ទ្បើងវិញ ហើយការវះកាត់ត្រូវប្រព្រឹត្តទៅចំនួន ០២ លើក គឺវះកាត់លាងរបួសអោយស្អាត និងវះកាត់ដើម្បីដេរភ្ជិតវិញ។ បន្ទាប់ពីវះកាត់ និងសម្រាកព្យាបាលចំនួន ០២ សប្តាហ៍រួចមក អ្នកជំងឺបានធូរស្បើយ និងអាចត្រលប់ទៅផ្ទះវិញ។ ដោយសារតែអ្នកជំងឺគាត់មានបណ្ណសន្យារ៉ាប់រងសម្រាកពេទ្យនិងវះកាត់ ដែលផ្តល់ការធានាដោយក្រុមហ៊ុន Forte Insurance ដូច្នេះរាល់ថ្លៃចំណាយសម្រាប់ការព្យាបាលនិងវះកាត់ ត្រូវរ៉ាប់រងដោយក្រុមហ៊ុន Forte Insurance ជាមួយការបញ្ចុះតម្លៃយ៉ាងពិសេសជូនអ្នកជំងឺ។
មន្ទីរពេទ្យជោរៃភ្នំពេញយើងខ្ញុំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ ដែលតែងតែទុកចិត្តនិងជឿជាក់លើរាល់សេវាកម្ម ពិនិត្យ ព្យាបាល វះកាត់ របស់មន្ទីរពេទ្យយើងខ្ញុំ ។សូមជូនពរ ពុកម៉ែបងប្អូនអោយមានសុខភាពល្អ សំណាងល្អគ្រប់ពេល។

  Visitors
    63 This Week
    1565 This Month
    20131 This Year
    1205453 Total

CHO RAY PHNOM PENH HOSPITAL

Address : National Road 1, Tangov, Niroth, Khan Chbar ampov, Phnom Penh

E-mail : info@chorayphnompenhhospital.com.kh

Receiption : (+855) 23 684 1001

Emergency 24h : (+855) 23 684 1001

HOTLINE : (+855) 71 856 7777