Health Education

នារសៀល ថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២៦ នៅមន្ទីរពេទ្យជោរៃភ្នំពេញ មានរៀបចំកម្មវិធីអប់រំសុខភាពទាក់ទងនឹងប្រធានបទ “វិធីបង្ការការឆ្លងប៉ារ៉ាស៊ីត” (PARASITE INFECTION PREVENTION) ដែលធ្វើបទបង្ហាញដោយក្រុមគ្រូបង្គោលនៃផ្នែកគិលានុបដ្ឋាក និងមានការចូលរួមដឹកនាំកម្មវិធី និងសម្របសម្រួលដោយផ្ទាល់ពីលោកនាយកវេជ្ជសាស្រ្ត នៃមន្ទីរពេទ្យ ជោរៃភ្នំពេញ ។ គោលបំណងនៃកម្មវិធីអប់រំសុខភាពនេះ គឺសំដៅលើកកម្ពស់ការយល់ដឹងស្តីពីវិធីបង្ការការឆ្លងប៉ារ៉ាស៊ីតដល់អ្នកជំងឺ ដែលមកទទួលការសម្រាកព្យាបាលនៅមន្ទីរ ពេទ្យជោរៃភ្នំពេញ និងសាច់ញាតិ ដែលជាអ្នកថែទាំផ្ទាល់ បានយល់ដឹង និងយកទៅអនុវត្ត ចូលរួមកាត់ បន្ថយការឆ្លងប៉ារ៉ាស៊ីត ៕


CHO RAY PHNOM PENH HOSPITAL

Address : National Road 1, Boeung Chhouk, Niroth, Khan Chbar ampov, Phnom Penh

E-mail : info@chorayphnompenhhospital.com.kh

Receiption : (+855) 23 684 1001

Emergency 24h : (+855) 23 684 1001

HOTLINE : (+855) 71 856 7777